៤ជំហ៊ានក្នុងការគ្រប់គ្រងអារម្មណ៍ I 4 STEPS OF EMOTIONAL CONTROL
Jan 17, 2025៤ជំហ៊ានក្នុងការគ្រប់គ្រងអារម្មណ៍ ជាជំនាញសំខាន់មួយក្នុងជីវិត ដែលជួយឱ្យយើងដោះស្រាយបញ្ហាបានស្រួលជាងមុន មានទំនាក់ទំនងល្អ និងសាងសុភមង្គលផ្ទាល់ខ្លួនផង។ ខាងក្រោមនេះគឺជាជំហ៊ានសំខាន់ ៤ សម្រាប់គ្រប់គ្រងអារម្មណ៍៖
ជំហ៊ានទី១៖ កំណត់ (Identify)
កំណត់ (Identify) ជំហានដំបូងសម្រាប់ការគ្រប់គ្រងអារម្មណ៍គឺការកំណត់អារម្មណ៍ដែលអ្នកកំពុងមាន។ វាចាំបាច់ណាស់ក្នុងការស្គាល់និងទទួលស្គាល់អារម្មណ៍របស់ខ្លួនឯង ដូចជាការចាប់ផ្តើមសួរខ្លួនឯងថា “តើខ្ញុំកំពុងមានអារម្មណ៍ដូចម្តេច?”។ ការប្រើពេលក្នុងការកំណត់អារម្មណ៍អាចជាជំហានសំខាន់ដើម្បីចាប់ផ្តើមការគ្រប់គ្រង។
ជំហ៊ានទី២៖ ចង់យល់ (Use)
ប្រើបន្ទាប់ពីកំណត់អារម្មណ៍របស់អ្នកហើយ ជំហានបន្ទាប់យល់ចិត្ត... តើអ្វីទៅជាមូលហេតុនៅពីក្រោយ? នេះអាចជាការបង្កើតឡើងដោយខ្លួនអ្នកផ្ទាល់ ឬជាពិត។ ឧទាហរណ៍៖ ប្រសិនបើអ្នកទូរស័ព្ទទៅមិត្តភ័ក្តិរបស់អ្នក ហើយគាត់មិនបានលើកទូរស័ព្ទរបស់អ្នក អ្នកអាចគិតថា គាត់ប្រហែលជាជាប់រវល់ ឬនៅតាមផ្លូវ ឬកំពង់ងូតទឹក។ អ្នកត្រូវតែមានកតិបន្ឌិតដើម្បីអាចធ្វើដំណាក់កាលនេះបាន។
ជំហ៊ានទី៣៖ យល់ (Understand)
ភាគច្រើន ប្រសិនបើអ្នកអាចធ្វើជំហានទី២បាន នោះអ្នកទំនងជាស្វែងរកហេតុផលដូចបានរៀបរាប់ក្នុងជំហានទី២ឃើញ។ បន្ទាប់មក អ្នកប្រកដជាយល់ ពន្យាការសម្រេចចិត្ត ពន្យាការវិនិច្ឆ័យ ឬបន្ថយការមានអារម្មណ៍អវិជ្ជមានរបស់អ្នក។
ជំហ៊ានទី៤៖ សម្របសម្រួល (Adjust)
ជំហានចុងក្រោយគឺសម្រួលអារម្មណ៍របស់អ្នក។ នេះមានន័យថាការស្វែងរកវិធីដើម្បីធ្វើឱ្យចិត្តរបស់អ្នកស្ងប់ និងផ្លាស់ប្តូរអារម្មណ៍ពីអវិជ្ជមានទៅជាវិជ្ជមាន។
ដំណាក់កាលទាំង ៤ នេះដំណើរការនៅក្នុងខួរក្បាលរបស់អ្នក ហើយភាគច្រើនវាចំណាយពេលប្រហែល ៩០វិនាទី។