
អុីង វន្នី
ជាសហគ្រិន ជាអ្នកអប់រំ ជាស្ថាបនិក ជាគ្រូបណ្តុះបណ្តាល និងជាគ្រូបង្វឹក។ ជាមួយនឹងការអនុវត្តការបង្វឹក (coach) ជាង១០០០ម៉ោង និងបទពិសោធន៍ជិត២ទស្សវត្ស ក្នុងនាមជាអ្នកជំនាញក្នុងការបណ្តុះបណ្តាលជំនាញទន់, ភាពជាអ្នកដឹកនាំ, ការរៀននិងការអភិវឌ្ឍន៍ (learning and development), ការអប់រំកុមារតូច, និង ចិត្តសាស្ត្រ លោក អុីង វន្នី ជាអ្នកជំនាញដែលមានជំនាញវិជ្ជាជីវៈដែលអាចជួយដល់ការពង្រឹងអំណាចដល់បុគ្គល, ក្រុម, និងស្ថាប័ន។
ជំនាញនិងតួនាទី៖
- បទពិសោធន៍ជិត២ទស្សវត្ស ក្នុងការបណ្តុះបណ្តាលជំនាញទន់, ភាពជាអ្នកដឹកនាំ, ការរៀននិងការអភិវឌ្ឍន៍ (learning and development), ការអប់រំកុមារតូច, និង ចិត្តសាស្ត្រ
- ស្ថាបនិក និង នាយកប្រតិបត្តិ Kinder Early Learning (KEL)
- ស្ថាបនិក នាយកប្រតិបត្តិ និង គ្រូបណ្តុះបណ្តាលជាន់ខ្ពស់ Kinder Impact Academy (KIA)
ប្រវត្តិនៃការអប់រំ៖
- ទទូលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគោលនយោបាយនិងការអនុវត្តពិការភាពពី Flinders University ប្រទេសអូស្ត្រាលី
- បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអប់រំ ជំនាញភាពជាអ្នកដឹកនាំ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
- បរិញ្ញាបត្រផ្នែកចិត្តសាស្ត្រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ប្រវត្តិដ៏ទូលំទូលាយរបស់លោក អុីង វន្នី រួមបញ្ចូលនូវជំនាញយ៉ាងស៊ីជម្រៅក្នុងជំនាញទន់, ភាពជាអ្នកដឹកនាំ, ការរៀននិងការអភិវឌ្ឍន៍ (learning and development), ការអប់រំកុមារតូច, និង ចិត្តសាស្ត្រ ជំរុញការលូតលាស់ ភាពធន់ និងបទពិសោធន៍សិក្សាដ៏មានឥទ្ធិពលសម្រាប់អ្នកចូលរួមពីគ្រប់ផ្នែក។

HE WAS FEATURED IN







